ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាល និងផ្ដល់ថវិកាលើកទឹកចិត្តជូនដល់និវត្តជន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦

ថ្ងៃ​ ព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦​ April 9, 2026

លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី តំណាងលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល​ ​បានធ្វើពិធីសំណេះសំណាល និងផ្ដល់ថវិកាលើកទឹកចិត្តជូនដល់និវត្តជន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី​ ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ដើម្បីជាការតបស្នង និងដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្តរបស់បងប្អូននិវត្តជនក្នុងបុព្វហេតុបម្រើជាតិកន្លងមក។   កម្មវិធីនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី​។

ព័ត៌មានទាក់ទង